ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប
---------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងមន្ត្រីបង្គោលបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបង្គោល តំណាងគ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទ និង ក្រោមអាណាព្យាបាល របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ រូប ។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ជូនគ្រប់អង្គភាពប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅពង្រឹងការអនុវត្ត និង ធានាអនុលោមភាព នៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ជាពិសេស សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, នីតិវិធីនៃការចុះបញ្ជីដីរដ្ឋ, និង នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ។

ព័ត៌មានទាក់ទង